ការទូទាត់តាមឌីជីថលរបស់ថៃ កើនឡើង ៤ដង បើប្រៀបធៀបមុនពេលមានកូវីដ១៩

ធនាគារកណ្តាលថៃ បាននិយាយនៅថ្ងៃច័ន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ នេះថា ការទូទាត់តាមឌីជីថលនៅក្នុងប្រទេសថៃ បានកើនឡើងដល់ទៅ ៤ដងឯណោះ ពីកម្រិតមុនពេលមានជំងឺរាតត្បាតកូវីដ១៩ ដោយសារតែរលកនៃការឆ្លងមេរោគមានរយៈពេលវែង បានបង្កើនតម្រូវការសេវាកម្មតាមអ៊ីនធឺណិត។